ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស១៨០នាក់
ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ២២:០៧ (04-07-2016 22:07)ប្រទេសចិន ៖ យោងតាមប្រភព BBC បានឱ្យដឹងថា មនុស្ស១៨០នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់ពីទន្លេយ៉ាង (Yangtze) ប្រទេសចិន ស្របពេលជាមួយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងផង នៅថ្ងៃទី០៤ កក្កដា ២០១៦ នេះ ។ ទឹកភ្លៀងបានវាយប្រហារលើខេត្តទាំង៧របស់ប្រទេសចិន រួមជាមួយព្យុះបោកបក់នៅតំបន់ចិនភាគកណ្តាល និងភាគខាងត្បូង ។
មនុស្សជាច្រើនកំពុងបាត់ខ្លួន និងរងរបួសផងដែរ ។ ភ្លៀងដ៏៏ខ្លាំងក្លានេះ បានធ្វើឱ្យខូចផ្លូវរថភ្លើង និងបណ្តាញផ្លូវទូរគមនាគមន៍ថែមទៀតផង។
បើតាមសម្ដីរបស់អ្នកយកការណ៍បានប្រាប់ថា ក្នុងចំណោមមនុស្សដែលបាត់បង់ជីវិតទាំង១៨០នាក់ក្នុងទឹកជំនន់នេះ គឺមាន២៣នាក់ស្លាប់ដោយសារការបាក់ដីសង្កត់ ពេលកំពុងភ្លៀងនៅខេត្តកួយចូវ (Guizhou) និង៨នាក់ទៀតស្លាប់ដោយសារជញ្ជាំងបាក់សង្កត់នៅខេត្តហ៊ូប៉ី (Hubei) ។ ភ្លៀងដ៏កំណាចនេះ ត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ពាសពេញនៅភាគខាងត្បូង និងខាងលិចនៃប្រទេសចិន រហូតដល់ថ្ងៃពុធ ។
No comments:
Post a Comment